មេរៀនព្រះធម៌

សំណោករបស់យាយ

3នាម សាន សុជា  សូមលើកហត្ថា

សរសេរកូនច្បាប់  ជូនញាតិសន្តាន

ជាទីសណ្តាប់  បើមិនគួរគាប់ សូមអត់ទោសពៃរ៍ ។   

នាម សាន សុជា

សរសេរកូនច្បាប់

ជាទីសណ្តាប់

សូមអត់ទោសពៃរ៍ ។

សូមលើកហត្ថា

ជូនញាតិសន្តាន

បើមិនគួរគាប់

នេះនឹងបរិយាយ

មនុស្សចាស់ស្រីៗ

កាលនៅក្មេងវ័យ

មានន័យតទៅ ។

ពីការសោកស្តាយ

ដែលគាត់ស្រណោះ

តែងជាកព្យខ្លី

ស្តាយអើយសែនស្តាយ

ដែលចាស់ហួសទៅ

រូបគ្មានហ្មងសៅ

ចែចូវគ្រប់គ្នា ។

ស្តាយរូបរាងកាយ

កាលនៅក្រមុំ

កម្លោះតាមផ្លូវ

ស្តាយអើយសែនស្តាយ

រឹងមាំគួរដែរ

ក្រឡាស់ប្រួលប្រែ

កែក៏មិនបាន ។

ស្តាយធ្មេញទាំងឡាយ

ដល់ពេលខ្លួនចាស់

បាក់ជាហូរហែរ

ស្តាយអើយសែនស្តាយ

ម៉ដ្ឋល្អឥតខ្ចោះ

ជ្រួញស្វិតកក្រោះ

គេលែងត្រូវការ។

សាច់ស្បែកទាំងឡាយ

ដល់ពេលខ្លួនចាស់

ពួកអ្នកកម្លោះ

ស្តាយអើយសែនស្តាយ

គ្មានទាស់ត្រង់ណា

តែងលង់ចិន្តា

ក៏សូត្រធម៌ខុស​ ។

វង់ភ័ក្រ្តឆើតឆាយ

ប្រុសណាឃើញហើយ

សូម្បីអាចារ្យ

ស្តាយអើយសែនស្តាយ

ភ្លឺល្អទាំងអស់

ល្វតល្វន់ឥតខ្ចោះ

លែងស្រស់ទៀតហើយ។

ក្រចកទាំងឡាយ

សមនឹងម្រាមដៃ

ឥឡូវប្រែអស់

 

ស្តាយនេត្រាខ្ញុំ

ភ្នែកពុំព្រិលឡើយ

មើលលែងច្បាស់ហើយ

ជួយលៃលកផង ។

កាលនៅក្រមុំ

ដល់ពេលខ្លួនចាស់

ជាងវ៉ែនតាអើយ

 

កាលរូបនៅក្មេង

រូបកាយម្តងៗ

ស័ក្តិសមឥតហ្មង

លាកញ្ចក់ហើយ ។

ពេលខ្ញុំតាក់តែង

ឆ្លុះមើលកញ្ចក់

ហុកឆ្នាំកន្លង

 

កាលនៅក្រមុំ

សមគ្មានទាស់ឡើយ

ក៏មិនព្រងើយ

ហេងស៊យដាច់សីល ។

រូបសម្រស់ខ្ញុំ

សូម្បីលោកសង្ឃ

មិនសង្រួមហើយ

 

និយាយយ៉ាងនេះ

ដោយគំនិតខិល

លោកយាយទ្រង់សីល

ចេះតែថាទេ ។

មិនមែនត្រិះរិះ

មិនមែនបង្អាប់

ដោយមាត់រអិល

 

តែថាភាពពិត

មិនថាយើងគេ

គ្មាននៅសល់ទេ

ចាស់ឥតសល់សោះ ។

តែមានជីវិត

កើតមកត្រូវចាស់

ថៅកែខ្ញុំគេ

 

ដូច្នេះគួរគិត

រួតរះគ្នាន់គ្នេរ

កាន់សីលនឹងគេ

ជេរកូននៅផ្ទះ ។

ត្រូវមានគំនិត

ប្រញាប់សាងទាន

កុំនៅទំនេរ

 

រៀនព្រះសទ្ធម្ម

ចិត្តឳ្យល្អល្អះ

រង់ចាំខ្លួនចាស់

ថាទាស់ចាស់ជ្រុល​ ។

ដើម្បីអប់រំ

កុំនៅអែអង់

ដល់ស្តាប់លែងច្បាស់

 

ធម៌ជាឳសថ

បំបាត់ជាតិពុល

ច្បាស់ព្រះពន្យល់

ព្រះនិព្វានហោង ។

ពិសេសបំផុត

បើសត្វណាត្រាប់

សត្វនោះនឹងដល់

 

ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា

ព.ស. ២៥៤៥ គ.ស. ២០០២

ដោយៈភិក្ខុវជិរប្បញ្ញោ

សាន សុជា

 

បានទស្សនា៖ 781 ដង