សង្ខេបរឿងអក្កោសកព្រាហ្មណ៍ គាត់រៀនវិជ្ជាខាងផ្ចាញ់ផ្ចាល ក្នុងគម្ពីរព្រាហ្មណ៍ ថែមទាំងមានអំនួតថា សូម្បីសសរខឿន ឲ្យតែត្រូវគាត់លើកវាទៈហើយ ត្រូវតែកម្រើកញាប់ញ័រ ថ្ងៃមួយគាត់បានទៅជួបព្រះសម្មាសម្ពុទ្ធទាំងកំហឹង (ព្រោះគាត់គិតថា ព្រះសម្មាសម្ពុទ្ធជាអ្នកអូសទាញបងប្រុសរបស់គាត់ឲ្យបួស) គាត់ចេះវិធីជេរ ៥០០គាថា (មួយគាថា=៣២ម៉ាត់ ដូច្នេះ ៣២x៥០០)។ ព្រះសម្មាសម្ពុទ្ធបើកឱកាសឲ្យគាត់ជេររហូតចប់ ដោយមិនតបតឡើយ។ ពេលគាត់ជេរចប់ ព្រះអង្គទ្រង់សួរថា ម្នាលព្រាហ្មណ៍ ព្រាហ្មណ៍កាចយ៉ាងហ្នឹង តើធ្លាប់មានសាច់ញាតិ ឬភ្ញៀវទៅលេងផ្ទះដែរឬទេ? ព្រាហ្មណ៍= ធ្លាប់ (ខ្ញុុំកាចដាក់តែសមណៈទេតើ) ព្រះពុទ្ធ= ពេលមានអ្នកទៅលេង តើធ្លាប់ដាក់របស់ ដូចជាបាយទឹក ផ្លែឈើជាដើមទទួលភ្ញៀវដែរឬទេ? ព្រាហ្មណ៍= ធ្លាប់ ព្រះពុទ្ធ= ចុះបើភ្ញៀវនិយាយថា ខ្ញុំមិនឃ្លានទេ បរិភោគឆ្អែតហើយ លេបទៀតមិនចូលទេ តើព្រាហ្មណ៍យករបស់នោះទៅណា? ព្រាហ្មណ៍= ប្រសិនបើគេមិនទទួល ខ្ញុំនឹងទុកដាក់សម្រាប់បរិភោគខ្លួនឯង ព្រះពុទ្ធ= ត្រូវហើយ អ្នកដូចជាម្ចាស់ផ្ទះ ដែលមានបំណងទទួលតថាគត ដោយពាក្យជេរ ប៉ុន្តែក្នុងចិត្តរបស់តថាគតពេញបរិបូណ៌ហើយដោយ សេចក្តីសុខ មិនត្រូវការអ្វីបន្ថែមទៀតទេ តថាគតមិនទទួលពាក្យជេររបស់អ្នកឡើយ ដូច្នេះពាក្យជេរទាំងនោះ ស្ថិតនៅតែក្នុងមាត់របស់ព្រាហ្មណ៍ សេចក្តីក្តៅក្រហាយ ក៏មានតែក្នុងចិត្តរបស់ព្រាហ្មណ៍ដែរ…………….. សេចក្តីនៃរឿងមានតទៅទៀត ប៉ុន្តែសូមនិយាយតែប៉ុណ្ណឹងចុះ ទីបំផុតព្រាហ្មណ៍បានកែខ្លួន និងបានបួស សម្រេចជាព្រះអរហន្តទៀតផង។ គ្មានវចនានុក្រមណាមួយបញ្ជាក់យ៉ាងដាច់ខាតថា ការនៅស្ងៀម ជាសញ្ញា បញ្ជាក់អំពីការចុះចាញ់នោះទេ គ្រាន់តែថា កាលៈទេសៈខ្លះ ឬបុគ្គលខ្លះ គ្មានតំលៃគ្រប់គ្រាន់នឹងឲ្យយើងតបតតែប៉ុណ្ណោះ។ Published March 9, 2015-at dimensions 1920 × 1080 Images navigation Previous Next