នឹកឃេីញកាលរៀនជិះកង់ដំបូង មិនដឹងថាដួលប៉ុន្មានដងទេ ជួនរហូតមានរបួសទៀតផង ប៉ុន្តែចិត្តនៅតែចង់ និងមិនបោះបង់ ទីបំផុតក៏ជិះបានយ៉ាងស្រួល។ នេះ មិនមែនបានន័យថា ពេលស្ទាត់ហេីយឈប់ដួលនោះទេ ឲ្យតែប្រហែស កត្តាសំខាន់ត្រូវក្រោក បន្តដំណេីរតទៅទៀត។ ដំណេីរជីវិតក៏ដូចគ្នា គ្មានវីរបុរសណាម្នាក់ ដែលមិនធ្លាប់បរាជ័យឡេីយ៕