ស្តាយលោកឳពុកJanuary 1, 2015 (updated 3944 days ago) ក្រួញក្រាលប្រណម្យ បង្គំវន្ទា ចំពោះបិតា មានគុណឧត្តម ពុកអើយ អើយពុក កូនទុក្ខធំ ក្នុងចិត្តអួលងំ ឥតស្រាកស្រាន្ត ។ កូនស្តាយពុកណាស់ ឥតឧបមា តែអនិច្ចា មិនអាចទុកបាន កូនត្រូវនាំសព្វ ចាកគេហដ្ឋាន ទៅចេតិយដ្ឋាន ដែលគ្មានមនុស្សនៅ ។