ខាងក្រោមនេះ ជាលក្ខន្តិកៈសម្រាប់អ្នកដែលមានបំណងយកព្រះធម៌ដែលសម្តែង និងបង្រៀនដោយ លោកម្ចាស់គ្រូ
ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទៅផ្សព្វផ្សាយជាធម្មទានបន្តតាមបណ្តាញសង្គមផ្សេងៗ មាន YouTube ឬ Facebook ជាដើម ។
១.ផ្នែកការបង្កើត YouTube Channel (ឬបណ្តាញសង្គមផ្សេងៗ)
* មិនអនុញ្ញាតអោយបង្កើត YouTube Channel ដាក់ឈ្មោះ San Sochea ឬ សាន សុជា ឡើយ (រួមទាំង San Sochea Live, San Sochea Fan, San Sochea Dhamma, San Sochea TV. ជាដើម) ។
២.ផ្នែកដាក់រូប ឬ Thumbnail
* មិនអនុញ្ញាតអោយកាត់តរូបភាពមនុស្សស្រី ឬ រូបដែលមិនសមរម្យដាក់ក្នុងវីដេអូ ឬ Thumbnail ឡើយ ។
* មិនអនុញ្ញាតអោយកាត់រូបដាក់ជាមួយអ្នកផ្សេង ដោយទំនងញុះញង់ ឬធ្វើអោយអ្នកដទៃយល់ច្រឡំ ។
៣.ផ្នែកដាក់ចំណងជើង
* មិនអនុញ្ញាត រាល់ការដាក់ចំណងជើងវីដេអូ ដែលមិនសមរម្យ ។
៤.ផ្នែកកាត់តវីដេអូ
* មិនអនុញ្ញាតឲ្យកាត់តវីដេអូដោយប្រាសចាកន័យសេចក្តីដើមឡើយ។
៥.ផ្នែក Upload វីដេអូ
* មិនអនុញ្ញាត អោយទាញយកវីដេអូទាំងស្រុង ពី Facebook ទៅ Upload ចូល YouTube ឡើយ (អនុញ្ញាតិអោយកាត់យកចំនុចសំខាន់ៗ) ។
៦.ផ្នែកទទួលជំនួយ
* មិនអនុញ្ញាតឱ្យម្ចាស់ YouTube Channel ឬ Facebook Page ទាំងអស់រកប្រាក់ចំណូលបន្ថែមតាមរយៈការដាក់គណនីធនាគារ ឬវីងនៅក្រោមវីដេអូ (Video Description) ឡើយ មិនថាក្រោមហេតុផលណាក៏ដោយ (លក្ខន្តិកៈ ចំណុចទី៦នេះ នឹងចាប់អនុវត្តពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ) ។
បញ្ជាក់ :
* បើលោកអ្នកមិនអនុវត្តតាមលក្ខន្តិកៈខាងលើ ក្រុមការងារនឹងចាត់ការតាមវិធានការ (អាចនឹងលុបវីដេអូ ឬ បិទ Channel តែម្តង) ។