មេរៀនព្រះធម៌

ឧបមាគុណព្រះត្រៃរតន៍ ២២ ប្រការ

3រីគុណព្រះត្រៃរតន៍

បរិសុទ្ធប្រសើរក្រៃ

លោកបានឧបមេយ្យ

មានម្ភៃពីរប្រការ ។

រីគុណព្រះត្រៃរតន៍

លោកបានឧបមេយ្យ

ទីមួយគឺព្រះពុទ្ធ

ប្រៀបដូចព្រះចន្ទ្រា

រីឯព្រះធម្មា

នៃដួងព្រះចន្ទថ្លៃ

ព្រះសង្ឃដូចលោកហ្នឹង

ចែងចាំងរស្មីថ្លា

ទីពីរព្រះភគវា

រះឡើងនៅពេលថ្ងៃ

ព្រះធម៌នៃព្រះអង្គ

ចេញពីអាទិត្យថ្លៃ

ព្រះសង្ឃអង្គសាវ័ក

ដូចទ្វីបលោកដែលត្រូវ

ទីបីព្រះមុនី

ព្រះអង្គប្រៀបដូចជា

រីអង្គព្រះធម្មា

ដុតព្រៃស្មៅចង្រៃ

ព្រះសង្ឃនោះឯងនៃ

ដែលម្ចាស់ខិតខំថែ

ទីបួនព្រះភគវា

ប្រយោជន៍ដ៏ឧត្តម

ព្រះធម៌ព្រះទ្រង់ញាណ

ដូចដំណក់ទឹកថ្លា

សាវ័កអ្នកហ្មត់ចត់

ដែលភ្លៀងទើបធ្លាក់ថ្មី

ទីប្រាំព្រះសម្ពុទ្ធ

ព្រះអង្គប្រៀបដូចជា

រីឯព្រះធម៌ថ្លៃ

ឧបាយជាគ្រឿងចាប់

ព្រះសង្ឃដ៏សោភា

ហ្វឹកហាត់ល្អប្រពៃ

ប្រាំមួយនោះឯងនៃ

ព្រះអង្គប្រៀបដូចជា

ព្រះធម៌នៃព្រះអង្គ

ដូចឧបាយដកសរ

សង្ឃសាវ័កកល្យាណ

ដែលសរមុតកាយា

ប្រាំពីរព្រះសម្ពុទ្ធ

ចក្ខុពេទ្យចំណាន

ព្រះធម៌វិសេសថ្លៃ

បកភ្នែកជននានា

រីឯព្រះសង្ឃា

ត្រូវពេទ្យបកឳ្យភ្លឺ

ប្រាំបីព្រះភគវន្ត

ព្រះអង្គប្រៀបដូចជា

ព្រះធម៌ដ៏កល្យាណ

ដែលពេទ្យមានស្នាដៃ

ព្រះសង្ឃរតន៍ថ្លៃ

សះស្បើយរោគសាមាន្យ

ប្រាំបួនព្រះទ្រង់ញាណ

បង្ហាញសត្វគ្រប់គ្នា

រីឯព្រះធម្មា

ត្រាស់ទុកដល់សព្វថ្ងៃ

ចំពោះព្រះសង្ឃរតន៍

ប្រៀបដូចប្រុសស្រីណា

ទីដប់ព្រះសាស្តា

ប្រៀបដូចព្រៃហេមពាន្ត

ព្រះធម៌ដូចដើមថ្នាំ

គុណភាពល្អអស្ចារ្យ

ព្រះសង្ឃល្អសោភា

ឳសថព្រៃហេមពាន្ត

ដប់មួយព្រះមានជោគ

តែងមានចិត្តករុណា

ព្រះធម៌ពាក្យទុន្មាន

ចម្លងផុតលោកត្រៃ

ព្រះសង្ឃដ៏និមល

ត្រើយនោះមានឈ្មោះថា

ដប់ពីរព្រះភគវា

ព្រះអង្គឧបមេយ្យ

ព្រះធម៌ទាំងប៉ុន្មាន

ដែលជនផងនានា

សង្ឃសាវ័កកល្យាណ

គុណភាពល្អពេកក្រៃ

ដប់បីព្រះនិរភ័យ

បង្ហាញរណ្តៅទ្រព្យ

ព្រះធម៌ពាក្យប្រដៅ

ពេញដោយទ្រព្យនានា

ព្រះសង្ឃអ្នកស្តាប់ទ្រង់

ប្រៀបដូចជាអ្នកបាន

ដប់បួនព្រះចមភព

ព្រះអង្គប្រសើរក្រៃ

ព្រះធម៌ពាក្យបង្រៀន

ក្សេមក្សាន្តឥតមានមោះ

ព្រះសង្ឃដ៏សមទ្រង់

ដូចអ្នកបានសុខា

ដប់ប្រាំព្រះសម្ពុទ្ធ

ប្រៀបដូចសប្បុរស

រីព្រះសទ្ធម្មា

លួងលោមឳ្យបានល្ហើយ

ព្រះសង្ឃសាវ័កពុទ្ធ

ឧបទ្រពកំណាចក្រៃ

ដប់ប្រាំមួយនោះណា

ព្រះទ័យស្អាតស្មោះត្រង់

រីឯពាក្យទេសនា

ដូចពាក្យមិត្តបវរ

ព្រះសង្ឃឧត្តមពិត

ប្រៀបដូចនឹងអ្នកណា

ដប់ប្រាំពីរព្រះនិរទុក្ខ

ព្រះអង្គឧបមេយ្យ

ព្រះធម៌ល្អគួរគាប់

កើតក្នុងបឹងនោះណា

ព្រះសង្ឃស្វាមីភ័ក្តិ

ជួបទ្រព្យបឹងកល្យាណ

ដប់ប្រាំបីព្រះសុគត

ប្រៀបធៀបអធិប្បាយ

បណ្តាំនៃព្រះអង្គ

ប្រៀបដូចនឹងទឹកថ្លា

ព្រះសង្ឃប្រៀបដូចជា

ងូតទឹកត្រជាក់សាយ

ដប់ប្រាំបួនព្រះជិនស្រី

ព្រះអង្គប្រៀបដូចជា

ព្រះធម៌ពាក្យបណ្តាំ

ដូចគ្រឿងប្រដាប់កាយ

សាវ័កព្រះទ្រង់ញាណ

ដូចអ្នកល្អសោភា

ទីម្ភៃនោះឯងណា

ដូចគ្នានឹងដើមចន្ទន៍

រី​ឯព្រះសទ្ធម្ម

ដូចក្លិនចន្ទន៍ចរណៃ

សាវ័កអ្នកស្មោះត្រង់

ដូចជានរៈណា

ម្ភៃមួយព្រះបិតា

ដូចផ្តល់ទឹកអម្រឹត

រីព្រះសទ្ធម្មណា

ទេសនាយ៉ាងឃ្មាតខ្មី

ព្រះសង្ឃប្រៀបដូចជា

បានទឹកអម្រឹតហ្នឹង

ម្ភៃពីរព្រះគោតម

សូរ្យសែងរះកាលណា

ព្រះធម៌ប្រៀបដូចជា

គួរស្រូបឥតជិនណាយ

ព្រះសង្ឃអង្គសាវ័ក

ប្រដូចនឹងភូមរា

ឧបមាគុណត្រៃរតន៍

ដែលខ្ញុំខំសម្ភី

សូមឳ្យសម្រេចបុណ្យ

អន្ទោលក្នុងសង្សារ

សូមជួបព្រះសិអារ្យ

សូមចាក់ធ្លុះធម៌ពិត

 

 

 

 

 

 

 

បរិសុទ្ធប្រសើរក្រៃ

មានម្ភៃពីរប្រការ ។ប្រសើរផុតត្រៃលោកា

រះនាថៃ្ងពេញបូណ៌មី ។

ប្រៀបដូចជាកម្មរស្មី

ចាំងរស្មីភ្លឺលោកា ។

បានទីពឹងព្រោះចន្ទ្រា

ឳ្យលោកាល្អពេកក្រៃ ។

ប្រៀបដូចជាអាទិត្យថ្លៃ

មានរស្មីខ្លាំងមហិមា ។

ផូរផងដូចអាភា

ដេញអន្ធការឳ្យខ្ចាត់ទៅ ។

មានសំវរៈល្អពេកកូវ

អាទិត្យក្តៅឳ្យភ្លឺថ្លា ។

ឥតមានពីរក្នុងលោកា

អ្នកអុជភ្លើងឆួលដុតព្រៃ ។

ប្រៀបដូចជាភ្លើងក្តៅក្រៃ

ជាសត្រូវនឹងស្រូវស្រែ ។

ឧបមេយ្យដូចដីស្រែ

ក្លាយជាស្រែដ៏ឧត្តម ។

ប្រៀបដូចជាភ្លៀងយ៉ាងធំ

តែងកើតមានដល់លោកា ។

ដែលទ្រង់បានប្រោសទេសនា

ស្រោចដណ្តប់លើផែនដី ។

ដូចជនបទពណ៌ខៀវខ្ចី

គួរប្រុសស្រីទាក់់នេត្រា ។

ប្រសើផុតជននានា

សារថីដ៏ចំណាប់ ។

ឧបមេយ្យដូចជាច្បាប់

បង្វឹកសេះអាជានេយ្យ ។

ប្រៀបដូចជាអាជានេយ្យ

អាចលៃប្រើទាន់ចិន្តា ។

ល្អពេកក្រៃព្រះសាស្តា

សល្យពេទ្យសម្រាប់ដកសរ ។

មានបែបទ្រង់សែនបវរ

គឺទិដ្ឋិសត្វគ្រប់គ្នា ។

លោកប្រៀបបាននឹងអ្នកណា

ត្រូវគ្រូពេទ្យដកចេញបាន ។

បរិសុទ្ធប្រៀបស្មើបាន

ចេះឧបាយបកនេត្រា ។

ឧបមេយ្យឧបាយា

ឳ្យភ្លឺថ្លាផុតជំងឺ ។

ប្រៀបដូចជាអ្នកភ្នែកឈឺ

ចាកងងឹតគឺមោហា ។

អរហន្តជាសាស្តា

ពេទ្យមានប្រាជ្ញាឆ្លាតវៃ ។

ប្រៀបស្មើបានឳសថថ្លៃ

ឆ្នៃផ្សំត្រូវយ៉ាងចំណាន ។

ឧបមេយ្យអ្នកដែលបាន

គឺកិលេសគ្រប់ប្រការ​ ។

ប្រៀបអ្នកបានស្គាល់មាគ៌ា

ឳ្យទៅរកទីផុតភ័យ ។

ដែលសាស្តាទ្រង់លកលៃ

ឧបមេយ្យផ្លូវសុខា ។

បរិសុទ្ធឥតមាយា

ដើរដល់ទីដែលក្សេមក្សាន្ត ។

មានបញ្ញារុងរឿងថ្កាន

ពេញទៅដោយដើមរុក្ខា ។

ដុះប្រចាំគ្រប់វេលា

នៅក្នុងទីព្រៃហេមពាន្ត ។

ប្រៀបដូចជាអ្នកដែលបាន

ផឹករួចហើយស្បើយរោគា ។

ដូចនាយទូកក្នុងជលសា

ដល់សព្វសត្វក្នុងភពត្រៃ ។

ប្រៀបស្មើបានទូកចរណៃ

ឳ្យ​ដល់ត្រើយបានសុខា ។

ដូនអ្នកដល់ត្រើយហើយណា

ព្រះនិព្វានសែនសុខក្រៃ ។

ជាសាស្តាបញ្ញាវៃ

អ្នកឳ្យទ្រព្យគាប់ចិន្តា ។

ប្រៀស្មើបានទ្រព្យនោះណា

តែងប្រាថ្នារៀងរាល់ថ្ងៃ ។

ដូចអ្នកបានចាយទ្រព្យថ្លៃ

ចាយរួចបានសុខគួរគាប់ ។

ឧបមេយ្យអ្នកមានភ័ព្វ

ឳ្យដល់អ្នកដែលត្រូវការ ។

ដូចរណ្តៅទ្រព្យនោះណា

មានតម្លៃហួសការស្មាន ។

ផូរផង់រុងរឿងថ្កាន

រណ្តៅទ្រព្យរីករាយក្រៃ ។

ល្អសព្វគ្រប់គ្មានទោសពៃរ៍

ដូចជាវីរៈបុរស ។

ប្រៀបស្មើបានក្តីផុតគ្រោះ

មានតែសុខគ្រប់ប្រការ ។

វិសុទ្ធិវង្សចិញ្ចែងថ្លា

ដោយសារវីរៈបុរស ។

បរិសុទ្ធសមទាំងអស់

អ្នកលួងលោមឳ្យបានស្បើយ ។

ប្រៀបដូចការលួងនោះហើយ

ស្បើយក្តីសោករោគចង្រៃ ។

ដូចអ្នកផុតរួចចាក់ភ័យ

ព្រោះស្នាដៃនៃព្រះអង្គ ។

ព្រះសាស្តាវិសុទ្ធិវង្ស

ប្រៀបប្រដូចនឹងមិត្តល្អ ។

រចនាជាបទធម៌

ប្រាប់ប្រយោជន៍ដល់មិត្តភ្ងា ។

អ្នកនែបនិត្យព្រះធម្មា

បានប្រយោជន៌គាប់ហប្ញទ័យ ។

ល្អគ្រប់មុខហួសវិស័យ

បឹងកើតទ្រព្យច្រើនប្រការ ។

ដូចជាទ្រព្យមានខ្លឹមសារ

ជនត្រូវការកើបយកបាន ។

ប្រៀបដូចអ្នកសំណាងមាន

រមែងបានក្តីរីករាយ ។

ល្អវិសុទ្ធិមិនទន់ជ្រាយ

អ្នកភ្ងួតទឹករាជកុមារ ។

សមបែបទ្រង់គ្រប់ប្រការ

សម្រាប់ងូតជម្រះកាយ ។

រាជកុមារបានសប្បាយ

ជ្រះអស់ក្អែលពីកាយា ។

មានសិរីឈ្នះក្រុងមារ

អ្នកធ្វើគ្រឿងប្រដាប់កាយ ។

ពីរពាន់ប្រាំរយឆ្នាំប្លាយ

ពេញនិយមគ្រប់វេលា ។

ដែលលោកបានស្តាប់ទេសនា

ព្រោះអលង្ការធម្មក្ខន្ធ ។

ឧបមាព្រះភគវន្ត

ប្រកបក្លិនមានតម្លៃ ។

ដ៏ឧត្តមសមប្រពៃ

ដែលប្រុសស្រីគួចប្រាថ្នា ។

អ្នកទ្រទ្រង់សីលសិក្ខា

ស្រង់ក្លិនចន្ទន៍ឈ្ងុយពេកពិត ។

ជាសាស្តាទ្រង់មានប្ញទ្ធិ

ដល់កូនស្ងួនទាំងប្រុសស្រី ។

ដែលសាស្តាពោលស្រដី

ប្រៀបដូចទឹកអម្រឹតហ្នឹង ។

អ្នកកំព្រាឥតទីពឹង

មានពំនឹងរួចមរណា ។

ដូចបទុមក្នុងជលសា

រីកសាខាស្រស់ឆើតឆាយ ។

ទឹកដមផ្កាឈូកទាំងឡាយ

មាននៅក្នុងបទុមផ្កា ។

អ្នកជឿជាត្រៃសិក្ខា

បានក្រេបផ្កាក្នុងវារី ។

មានប្រាកដម្ភៃពីរ

សូត្រវន្ទីយ៍នមស្ការ ។

ដែលជាគុណល្អថ្លៃថ្លា

សូមប្រាថ្នាជួបបណ្ឌិត ។

ជាសាស្តាដ៏ពិសិដ្ឋ

សមដូចចិត្តប្រាថ្នាហោង ។

 

ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំវក ឆស័ក ព.ស២៥៤

ដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ

សាន សុជា

បានទស្សនា៖ 833 ដង