មេរៀនព្រះធម៌

សូមកុំភ្លេចធាតុដើម

oសក់ រោម ក្រចក ធ្មេញនិងស្បែក

ជាធាតុលោកចែកថាមិនដឹង

ទាំងសាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង

ដល់ពេលនឹកខឹងៗអ្នកណា?

បេះដូង ទាច ថ្លើម វាវ ក្រពះ

សុទ្ធតែប្រែផ្លាស់អនត្តា

សួត ពោះវៀនធំគួរអនិច្ចា

ពោះវៀនតូចផងណាអាហារថ្មី ។

អាហារចាស់ និងខួរក្នុងក្បាល

វិនាសគ្រប់កាលជាប្រក្រតី

ប្រមាត់ ទឹកស្លេស ខ្ទុះ ឈាមក្តី

កើតពីបច្ច័យហេតុទាំងអស់ ។

សម្បោរ ខ្លាញ់ខាប់ ញើស ទឹកភ្នែក

ប្រសិនបើឆែកគ្រប់កៀនកោះ

ខ្លាញ់រាវ ទឹកមាត់ បដិកូលស្មោះ

គ្មានមនុស្សសត្វសោះនៅពីក្នុង ។

ទឹករំអិល ទឹកមូត្រ ក៏ជាធាតុ

ផ្គុំបិទចងសៀតដើមដល់ចុង

កើតជារូបមនុស្សមួយទាំងស្រុង

តែកុំជឿស្លុងភ្លេចធាតុដើម ។

 

ឧបាសិកា ឱម លក្ខណា

 

បានទស្សនា៖ 682 ដង