មេរៀនព្រះធម៌

ប្រវត្តិសង្ខេបនៃវត្តមណីរតនារាម

mខ្ញុំបានដឹកនាំបង្កើតវត្តថ្មីមួយនៅក្នុងទឹកដីខេត្តពោធិ៍សាត់។
ដោយទីនេះជាដីស្រែជម្រៅ ដូច្នេះមុននឹងសាងសង់ត្រូវចាក់ដី កំពស់២ម៉ែត្រ។ ចាប់ផ្តើមលើកដីចាក់នៅថ្ងៃទី ១៧ ខែ ១២ ឆ្នាំ ២០០១ ។ ក្រោយពេលសាងសង់បានកុដិតូចៗ៣ខ្នង នៅថ្ងទី ១២ ខែ ០២ ឆ្នាំ២០០២ ខ្ញុំ រួមជាមួយសមណសិស្សរបស់ខ្ញុំ៤អង្គទៀត ក៏បានមកស្នាក់នៅទីនេះ។ ពេលនោះខ្ញុំបានដាក់ឈ្មោះទីកន្លែងនេះថា ពុទ្ធសាសនមណ្ឌលមណីរត្ន 

 

ក្រោយមកមានការជំទាស់ពីមន្ទ្រីសង្ឃថ្នាក់លើ ខ្ញុំបានប្តូថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន បច្ចុប្បន្នខ្ញុំបានដាក់ឈ្មោះថា វត្តមណីរតនារាម ។ វស្សានេះមានភិក្ខុសាមណេរគង់នៅសិក្សាចំនួន៤៩អង្គ។ ខ្ញុំសូមបូជានូវកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ចំពោះព្រះពុទ្ធសាសនា និងមាតុភូមិដ៏បវររបស់ខ្ញុំ។ សង្ឃឹមថា ទោះបីជាអំណឹះអស់ពីខ្ញុំទៅ វត្តនេះនៅតែជាថ្នាលបណ្តុះនូវ ចំណេះដឹងដល់កុលបុត្រគ្រប់ជំនាន់។

បានទស្សនា៖ 1115 ដង